Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយទាញពូថៅកាប់ទៅលើជនរងគ្រោះអោយរងរបួសធ្ងន់

ខេត្តបាត់ដំបង! ជនសង្ស័យម្នាក់ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ការ​បង្ក្រាប​ ​ដែលដឹកនាំដោយលោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ចុះបង្គ្រាបឃាត់ខ្លួនពាក់ព័ន្ធក្នុងករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​ (​ កាប់​ដោយ​ពូថៅ​ )។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង​ ១៩និង៥៨​នាទី ថ្ងៃទី​២០​ ខែធ្នូ ឆ្នាំ​ ២០២២​ នៅ​ចំណុច​ភូមិ​រំចេក៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ក្រោមការណែនាំ​បញ្ជា​ផ្ទាល់​ពី​ លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ ក៏ដូចជា​មាន​ការ​សម្រសម្រួលទៅលេីនីតិវិធីពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបងផងនោះ ទើបសមត្ថកិច្ចឈានដល់ឃាត់ខ្លួនជនសង្ស័ុយម្នាក់ឈ្មោះ​ ភោគ​ លឹមហៀប​ ហៅ​ រ៉ា​ សន្យា​ ភេទប្រុស​ អាយុ​ ៤៤​ឆ្នាំ​ ស្រុកកំណេីតនៅភូមិ​វាល​ ឃុំ​ស្ពឺ​ ស្រុក​ចំការលេី​ ខេត្ត​កំពង់ចាម​ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​រំចេក៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ដើម្បីក៏សាងសំណុំរឿងចាត់ការតាមនីតិវិធី។ 

គួរបញ្ជាក់ថា​ កាលពី​ថ្ងៃទី​១៨​ ខែតុលា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ប្រហែល​ ២០និង៣០​ នាទី​ នៅ​ចំណុច​បន្ទប់ជួល​ស្ថិតក្នុង​ភូមិ​រំចេក៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​  ជនសង្ស័យ​ខាងលើ​ បា​ន​ធ្វេី​សកម្មភាព​ កាន់​ពូថៅ​០១​ដេីម​ ប្រវែង​ប្រហែល​ ២,៥​ តឹក​ កាប់​ទៅលេី​ជនរងគ្រោះ​ឈ្មោះ​ ផាន់​ ផឺង​ ភេទប្រុស​ អាយុ​ ៣៩​ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​ព្រៃខ្ពស់​ ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ បណ្តាល​ឲ្យ​រងរបួស​ មុត​រយះ​សាច់ក្រោម​ភ្នែក​ ខណៈអ្នកទាំងពីរមិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​ទេ​ មូលហេតុស្រវឹងស្រា​ទំនាស់​ពាក្យសម្តី​ ។