Connect with us

ព័ត៌មានជាតិ

កម្ពុជាថៃបង្កើនក្រុមអ្នកជួយសង្រ្គោះបន្ទាប់ពីសពជនជាតិថៃ៩នាក់ត្រូវបានដឹកតាមរថយន្តចេញទៅថៃ

ប៉ោយប៉ែត៖បន្ទាប់ពីមានសាកសពចំនួន១១ដែលបានរកឃើញក្នុងអាគារកាសុីណូនៅមាត់ច្រកអន្តរជាតិដែលត្រូវអគ្គីភ័យឆាប់ឆេះហើយយកទៅតំកល់សពនៅវត្តត្រាចក្នុងនោះមានជនជាតិថៃ៩នាក់និងអ្នករងគ្រោះភាគច្រើនជាជនជាតិថៃក្រោយធ្វើកោសល្យវិច័យរួចបានដឹកសពចេញទៅប្រទេសថៃតានច្រកទ្វារអន្តរជាតិប៉ោយប៉ែតឃើញថាសកម្មភាពរុករកជនរងបានបង្កើនកម្លាំងរុករកបន្ថែមទៀតមិនថាកម្លាំងខាងកម្ពុជាឬថៃនៅព្រលប់ថ្ងៃទី២៩ធ្នូ២០២២នេះ។
តាមការអោយដឹងពីអាជ្ញាធរមូលដ្ខានបានអោយដឹងថាមានសាកសពសរុបចំនួន១១ដែលបានយកចេញពីអាគារកាសុីណូដែលឆេះមកតំកល់នៅវត្តស្រះត្រាចដើម្បីធ្វើកោសល្យវិច័យបញ្ជក់ថាជាជនជាតិអ្វី។តាមរយះការធ្វើកោសល្យវិច័យគឺមានជនជាតិថៃ៩សាកសព ជនជាតិចិនមួយសាកសពនិងជនជាតិនេប៉ាល់។
ក្រោយពីការធ្វើកោសល្យវិច័យរួចខាងថៃបាននាំយកសាកសពទាំ៩តាមរថយន្តចេញទៅថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ដោយឡែកបើយោងតាមការអោយដឹងពីអាជ្ញាធរខេត្តនិងសមត្ថកិច្ចកាលពីថ្ងៃត្រង់មានអ្នកស្លាប់១៩នាក់និងអ្នករបួស៥៣នាក់ក្នុងមានសពមួយចំនួនមិនទាន់យកចេញពីអាគារនៅឡើយ។
រហូតដល់ម៉ោង៨យប់នេះមិនទាន់មានចំនួនជាក់លាក់ណាពិតប្រាកដនៅឡើយទេ។តែគេសង្កេតឃើញថាក្រុមអ្នកជួយសង្រ្គោះទាំខ្មែរថៃមានការកើនឡើងហើយចូលក្នុងអាគាររុករកសពនិងជនរងគ្រោះយ៉ាងសកម្មមានទាំងសត្វឆ្កែផងដែរ។ក្នុងរថយន្តសម្រាប់ដឹកសាកសពនិងសង្រ្គោះរបស់ថៃកាន់តែចូលមកច្រើនឡើងៗ។