Connect with us

ព័ត៌មានជាតិ

ថ្ងៃទី២នៃការឆេះអគារកាស៊ីណូ នៅប៉ោយប៉ែតកម្លាំងចម្រុះកម្ពុជាថៃរុករករយៈពេល២ថ្ងៃរកឃើញសព២៥នាក់

បន្ទាយមានជ័យ៖គិតត្រឹមម៉ោង១១និង៣០នាទីថ្ងៃត្រង់ទី៣០ខែធ្នូ២០២២ដែលជាថ្ងៃទីពីរក្រោយអគ្គីភ័យ ឆេះអគារកាស៊ីណូចំនួនបីអាគារនៃកាសុីណូចំនួនពីរកម្លាំងចម្រុះ កម្ពុជាថៃបានរុករកសង្រ្គោះរកឃើញសាកសពចំនួន២៥នាក់ហើយបានបញ្ជូនយកទៅរក្សាទុក្ខនៅវត្តស្រះត្រាចដើម្បីធ្វើកោសល្យវិច័យថាជាជនជាតិអ្វី។

យោងតាមការផ្តល់ព័ត៍មានទៅតំរួតថៃពីសំណាក់នាយឧត្តមសេនីយ៍មួង សុធា អគ្គស្នងការរងនគរបាលជាតិបានប្រាប់ពីចំនួនដែលសមត្ថកិច្ចទាំងពីររុករកសពគឺគិតមកដល់ថ្ងៃទី៣០រកឃើញសពចំនួន២៥សាកសព ស្លាប់នៅមន្ទីពេទ្យថៃ១នាក់ ហើយក្នុងនោះក្រោយធ្វើកោសល្យវិច័យរួចកាលពីយប់មិញមានសាកសពជនជាតិថៃចំនួន១០ត្រូវបានអនុញាតនិងបានយកចេញទៅថៃ ក្នុងនោះនៅមានបីសាកសពជាជនជាតិថៃទៀតមិនទាន់បានប្រគល់បញ្ជូន។ក្រៅពីសាកសពថៃទាំង១៣នៅមានសាកសពជនជាតិនេប៉ាល់មួយនិងសាកសពជនជាតិចិនមួយទៀត។ក្រៅពីនោះជាសាកសពដែលទើបរកឃើញថ្មីៗមិនទាន់កំណត់បានឡើយ។ចំណែកអ្នករងគ្រោះរបួសមានប្រមាណជា៨០នាក់។

ក្រៅពីការផ្តល់ព័ត៍មានខាងលើឯកឧត្តមអគ្គស្នងការរងបានស្នើដល់ភាគីថៃធ្វើយ៉ាងណាសហការគ្នាកំណត់ចំនួនអោយបានជាក់លាក់រវាងភាគីទាំងពីរ។

សូមបញ្ជក់ផងដែលថាមកដល់ម៉ោង១២និង៤០នាទីថ្ងៃទី៣០នេះក្រុមការងារកម្ពុជាថៃបានចាប់ផ្តើមធ្វើការរុះរើសំណងស្ពានកាសុីណូដែលសង់កាត់ផ្លូវទាំងពីរបន្ទាប់ពីត្រូវឆេះ។