Connect with us

ព័ត៌មានជាតិ

បញ្ចប់មុខតំណែងអភិបាលរងខេត្តកែបម្នាក់​ ពាក់ព័ន្ធរឿងអំពេីហិង្សា​ និងបៀតបៀនលើស្ត្រី២នាក់

ភ្នំពេញ៖ នៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ដែលប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្រ្តី២រូប ក្នុងពិធីជប់លៀងមួយនៃការឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ការដកតំណែងនេះ ធ្វើឡើងតបតាមសំណើរបស់សម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ