Connect with us

ព័ត៌មានជាតិ

ទំនាស់ពាក្យសម្តីជាមួយប្តីឈានដល់ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង

ខេត្តបាត់ដំបង! ស្ត្រីម្នាក់បានធ្វើអត្តឃាតដោយយកខ្សែគោចងកសម្លាប់ខ្លួនឯងក្រោយផឹកស្រាស្រវឹងនិងទំនាស់ពាក្យសម្តីជាមួយប្តី។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅចន្លោះម៉ោង១២ ទៅម៉ោង០១ រំលងអធ្រាត្រ ឈានចូលថ្ងៃ០១ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៣ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

សពជនរងគ្រោះមានឈ្មោះ កយ សុភឿត ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំខាងលើបានយកខ្សែគោចងកសម្លាប់ខ្លួនឯង ក្រោយផឹកស្រាស្រវឹងនិងទំនាស់ពាក្យសម្តីជាមួយប្តី ។

ក្រោយទទួលបានសេចក្តីរាយការណ៍ពាក់ព័ន្ធករណីខាងលើកម្លាំងផ្នែកជំនាញកោសល្យវិច័យនៃអធិការដ្ឋាននគរបាលស្រុកបានចុះទៅត្រួតពិនិត្យស្រាវជ្រាវនិងតាមការចង្អុលបង្ហាញពីក្រុមគ្រួសារនៃសពបានបញ្ជាក់ថា ឈ្មោះ កយ សុភឿត ពិតជាបានយកខ្សែគោចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។