Connect with us

ព័ត៌មានជាតិ

អគ្គិភ័យបានឆាបឆេះលំនៅដ្ឋានពលរដ្ឋចំនួន០២ខ្នងទាំងស្រុងនៅស្រុកឯកភ្នំ

ខេត្តបាត់ដំបង! លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន០២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៣និង៤៥នាទីទៀបភ្លីឈានចូលថ្ងែទី០១ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ  ខេត្តបាត់ដំបង ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ ខ្នងផ្ទះទី១មានទំហំ ៦ម៉ែត្រX៧ម៉ែត្រ សង់អំពីឈើ ប្រក់សង្ក័សី ឆេះអស់ទាំងស្រុង ដែលមានម្ចាស់ឈ្មោះ ប៉ាល ប៉ែត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅក្រុម១ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ខ្នងផ្ទះទី២មានទំហំ ៥ម៉ែត្រX៧ម៉ែត្រ សង់អំពីឈើ ប្រក់សង្ក័សី ឆេះអស់ទាំងស្រុង ដែលមានម្ចាស់ឈ្មោះ ឆេង សារិ ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅក្រុម១ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជាមួយគ្រោះអគ្គិភ័យនេះដែរ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះរថយន្តការិយាល័យអគ្គីភ័យ៣គ្រឿង និងរថយន្តអធិការស្រុកឯកភ្នំ១គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន២ឡានផងដែរ។