Connect with us

ព័ត៌មានជាតិ

កុមារាម្នាក់បានលង់ទឹកស្ទឹងសង្កែស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង! កុមារាម្នាក់បានលង់ទឹកស្ទឹងសង្កែស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៣នឹង ៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នៅចំណុចខាងក្រោយផ្ទះ(ក្លឹបជ័យជំនះ) ស្ថិតក្នុងក្រុមទី០៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

សាកសពកុមារារងគ្រោះមានឈ្មោះ វី វង្ស អាយុ ២ ឆ្នាំ មានទីលំនៅក្រោយក្លឹបជ័យជំនះ ក្នុងក្រុម០៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយបើតាមការបំភ្លឺរបស់ឈ្មោះ សង ម៉ៅ អាយុ ៣៧ឆ្នាំដែលត្រូវជាម្ដាយបង្កើតសពមុខរបររើសអេតចាយ បានបញ្ជាក់ថា: នៅយប់ថ្ងៃទី០១ ខែមករា  ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣នឹង១០នាទីទៀបភ្លឺ ខ្លួនបានក្រោកទៅយកអេតចាយនៅក្បែរស្ពានតោ(ស្ពាន១៣មករា) ដែលខ្លួនបានវិចខ្ចប់ទុកពីល្ងាច ដើម្បីយកមកទុកនៅផ្ទះវិញ នៅពេលខ្លួនមកដល់ផ្ទះក៏មិនឃើញកូនប្រុសឈ្មោះ វង្ស(សព) នៅក្នុងផ្ទះ  ខ្លួនសង្ស័យក៏ចុះរាវក្នុងទឹកស្ទឹងក្បែរផ្ទះតែមិនឃើញ ខ្លួនក៏ឡើងមកមើលនៅខាងលើវិញនៅតែមិនឃើញ ខ្លួនក៏ចុះរាវក្នុងទឹកស្ទឹងម្ដងទៀតក៏ឃើញកូនខ្លួនក្នុងទឹកស្ទឹងតែកូនខ្លួនបានស្លាប់បាត់ទៅហើយ។

 ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមសមត្ថកិច្ចបានចុះទៅពិនិត្យមើល ហើយឆ្លងតាមការត្រួតពិនិត្យផ្នែកជំនាញនិងគ្រូពេទ្យសពពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន បន្ទាប់មកបានប្រគល់អោយទៅឈ្មោះ សង ម៉ៅ ដែលជាម្ដាយបង្កើតយកទៅធ្វើកិច្ចតាមនីតិវិធី ។