Connect with us

ព័ត៌មានជាតិ

បុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ សម្រាប់ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួន ២១១,០៣៨ នាក់ កើនឡើង ១៣៥.២១ % បើធៀបនឹងឆ្នាំ២០១៩-២០២០

ខេត្តបាត់ដំបង! ភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងព្រឹត្តការណ៍ពិព័រណ៍ម្ហូបខ្មែរ អបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ ក្នុងក្រុងបាត់ដំបងសរុបមានចំនួន ២១១,០៣៨ នាក់ កើនឡើង ១៣៥.២១ % បើធៀបនឹងឆ្នាំ២០១៩-២០២០  ។

យោងតាមរបាយការណ៍របស់លោក អ៊ុច អុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមរយៈពេលបីថ្ងៃក្នុងព្រិត្តិការណ៍បុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ សម្រាប់ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួន ២១១,០៣៨ នាក់ កើនឡើង ១៣៥.២១ % បើធៀបនឹងឆ្នាំ២០១៩-២០២០ ហើយក្នុងភ្ញៀវទេសចរជាតិមានចំនួន ២១០,២៧៤ នាក់ កើនឡើង ១៣៦.៩២ % ធៀបនឹងឆ្នាំ២០១៩-២០២០ ដែលមានចំនួន ៨៨,៧៥២ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៧៦៤នាក់ ថយចុះ២១.៤៨ % បើធៀបនឹងឆ្នាំ២០១៩-២០២០ មាន ចំនួន ៩៧៣នាក់។

ក្នុងចំណោមភ្ញៀវទេសចរសរុបទាំង ២១១,០៣៨នាក់ ក្នុងនោះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ មានភ្ញៀវទេសចរសរុបចំនួន ៦,២៥០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៦,០៣៥នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២១៥ នាក់។ សម្រាប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ មានភ្ញៀវទេសចរសរុបចំនួន ៤៦,៦៧៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៤៦,៤៤៤នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៣៤នាក់។ ហើយសម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានភ្ញៀវទេសចរសរុបចំនួន ១៥៨,១១០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៥៧,៧៩៥នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣១៥នាក់។

ក្នុងព្រិត្តិការណ៍បុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ ខាងលើនេះដែរ រដ្ឋបាលខេត្តបានរៀបចំការតាំងបង្ហាញម្ហូបអ្នកបាត់ដំបងពីមន្ទីរអង្គភាព ក្រុង ស្រុក ចំនួន ៣៧ស្តង់ និងការតាំងបង្ហាញម្ហូបអ្នកបាត់ដំបងពីមូលដ្ឋានអាជីវកម្ម ចំនួន ៥០ស្តង់ -មានការតាំងពិព័រណ៌ភូមិមួយផលិតផលមួយ ផលិតផលប្រើប្រាស់ ចំនួន ១៦ស្តង់ -មានការរៀបចំភូមិម្ហូបខ្មែរ និងតំបន់ថតរូបនៅក្នុងបរិវេណមន្ទីរទេសចរណ៍ខេត្តបាត់ដំបង -មានការសំដែងរបាំ សិល្បៈសៀក គុនល្បុក្កតោ  ដោយមន្ទីរវប្បធម៌ និងអង្គការហ្វាពន្លឺសិល្បៈ -មានការប្រគុំតន្រ្តីខ្នាតធំ ប្រដាល់គុនខ្មែរនៅទីលានតារាងបាល់ទាត់ខេត្តបាត់់ដំបង និងសួនម្លប់ដូងទី១០ ដែលមានតារាចម្រៀង និងតារាសម្តែងល្បីៗចូលរួម ដើម្បីបង្កើតទស្សនីភាពពេលរាត្រីជូនភ្ញៀវទស្សនា -មានការតាំងពិពរ័ណ៍ផលិតផលចំរុះជាង ២០០ស្តង់នៅបណ្តោយផ្លូវសួនសម្តេចក្រឡាហោម ស ខេង -បានរៀបចំផែនការសន្តិសុខលំអិតគ្រប់ជ្រុងជ្រោយដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាការពារនៅប្រចាំការដើម្បីជួយថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខជូនភ្ញៀវទេសចរ -មានក្រុមការងារសុខាភិបាល រថយន្តសង្គ្រោះបន្ទាន់ រថយន្តគ្លីនិកចល័ត(mobile clinic) នៅប្រចាំការដើម្បីជួយសង្គ្រោះក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើងដោយចៃដន្យ -មានការរៀបចំភ្លើងបំភ្លឺតាមសួនសាធារណៈ និងដងផ្លូវបានគ្រប់គ្រាន់ ដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង និងរក្សាសុវត្ថិភាពដល់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរផងដែរ។