Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ អំពាវនាវដល់សិស្សានុសិស្ស​ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន

ប៉ៃលិន៖​ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៉ីឈាន​ រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់ឆ្នាំ២០២២-២០២៣ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យក្រុងទេពនិម្មិតហ៊ុន​ សែន ក្រុងប៉ៃលិន​។

បន្ទាប់ពីលោកតង់​ ធារ៉ា​ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនឡើងអានសុន្ទរកថាស្តីពីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងវិស័យអប់រំនៅក្នុងខេត្តប៉ៃលិន លោកសុខ​ ពិសី​ អភិបាលរងខេត្ត បានឡើងអានសារលិខិតទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីពិធីបើកបវេសនកាលនាពេលនេះគឺត្រូវបានប្រារព្ធធ្វើឡើង។

ក្នុងនោះដែរនាយឧត្តមសេនីយ៍ អ៉ី​ ឈានរដ្ឋលេខាធិការក្រសួងការពារជាតិ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអំពាវនាវអោយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមផ្សព្វផ្សាយបន្ថែម និងសូមអោយជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនជាកង្វល់ដ៏ធំសម្រាប់យើងទាំងអស់គ្នា ដូច្នេះសូមលោកគ្រូ អ្នកគ្រូចូលរួមផ្សព្វផ្សាយអំពីបញ្ហា និងផលប៉ះពាល់អំពីគ្រឿងញៀន និងជាចុងក្រោយក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៦) ព្រោះសម្តេចតេជោបានបើកអោយចាក់ដូសទី៦ហើយ ដោយសារតែរហូតមកដល់ថ្ងៃនេះកូវីដអត់ទាន់ទៅណាឆ្ងាយពីយើងទេ៕