Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆេះរថយន្ត០១គ្រឿងទាំងស្រុងនៅស្រុករតនៈមណ្ឌល

បាត់ដំបង ៖ សង្ស័យឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះរថយន្ត០១គ្រឿងទាំងស្រុងនៅវេលាម៉ោង ៩ និង ០០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នៅលើកំណាត់ផ្លូវជាតិ៥៧ A ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះខាងលើម៉ាកកាម៉ារី ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩២ ពាក់ស្លាកលេខ ភ្នំពេញ 2R -៤១១១ ដែលមានម្ចាស់ឈ្មោះ ទួត ស្រស់ ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល បាត់ដំបង និងអ្នករួមដំណើរឈ្មោះ មករា រ៉ាទី ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។

បើតាមការបញ្ជាក់ពីអ្នកបើកបរជាម្ចាស់រថយន្តខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុខណៈដែលខ្លួនកំពុងបើកបរធ្វើដំណើរនៅតាមដងផ្លូវក៏ស្រាប់តែមានផ្សែងនិងអណ្តាតភ្លើងឆេះហុយយ៉ាងសន្ធោសន្ធៅចេញពីក្បាលរថយន្ត ភ្លាមនោះលោកនិងអ្នករួមដំណើរម្នាក់ទៀតបានចុះរត់ចេញយករួចខ្លួន ក្រោយមកក៏មានការអន្តរាគមន៍ពីសមត្ថកិច្ចដោយនាំយករថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ទឹកពន្លត់ ប៉ុន្តែជាអកុសលរថយន្តត្រូវបានភ្លើងឆេះអស់ទាំងស្រុងទៅហើយ ចំណែកអ្នកបើកបរនិងអ្នករួមដំណើរពុំមានរងរបួសនោះទេ។