Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិនរៀបចំកែលម្អតាមវត្តនានារួចជាស្រេចសម្រាបសង្ក្រាន្តឆ្នាំថ្មី បង្កលក្ខណ:សប្បាយរីករាយជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍

ខេត្តប៉ៃលិន ៖ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិនតាមការណែនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ៖ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ក្រុមការងាររដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរនានាជុំវិញខេត្ត ត្រូវតែរួមសហការគ្នា ចុះតុបតែងរៀបចំកែលម្អនៅតាមវត្តនានាក្នុងខេត្ត ជាពិសេសវត្តរតនសោភ័ណ ហៅវត្តកោងកាង ឱ្យមា នរបៀបរៀបរយ ដើម្បីសង្ក្រាន្តឆ្នាំថ្មី បង្កលក្ខណ:សប្បាយរីករាយជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ប៉ៃលិន ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលចូលមកលេងកម្សាន្តនៅក្នុងខេត្តនេះផងដែរ។
ឯកឧត្តម ក៏បាន ណែនាំដល់មន្រ្តីនៅតាមមន្ទីរអង្គភាពនានា ជាពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្ត ត្រូវយកចិត្តទុកដាក់រិះរកវិធីលេងសប្បាយៗ និងល្បែងប្រជាប្រិយ ផ្សេងៗដូចជា បោះអង្គុញ លាក់កន្សែង ចោលឈូង រាំវង់ រាំបាសជាដើម ហើយក៏ត្រូវតែរក្សានូវសន្តិសុខសុវត្ថិភាព មិនត្រូវឱ្យមានបញ្ហាក្មេងទំនើងចូលទៅអុកឡុកនៅកន្លែងកម្មវិធីនាពេលថ្ងៃឬយប់នោះឡើយ។ ឯកឧត្តម ក៏សូមជូនពរដល់ក្រុមការងារ និងប្រជាពលរដ្ឋឱ្យទទួលបានសុខភាពល្អ ទទួលជោគជ័យក្នុងការងារ ហើយម្នាក់ៗ ត្រូវត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មី សិរីសួស្តីជ័យមង្គលគ្រប់ក្រុមគ្រួសារផងដែរ៕