Connect with us

ព័ត៌មានជាតិ

Breaking News ៖ ខណៈនេះភ្លើងកំពុងឆេះព្រៃ ក្រោយទីតាំងខារ៉ាអូខេនាគទិព្វ២ ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នៅយប់ម៉ោង៩ និង០០នាទីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អគ្គីភ័យកំពុងឆាបឆេះ ព្រៃក្រោយខារ៉ាអូខេនាគទិព្វ២ ផ្លូវស្តង់តាងួទៅដីថ្មី ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ករណីអគ្គីភ័យនេះ ត្រូវបាន អាជ្ញាធរ និងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង អន្តរាគមន៍បាញ់ពន្លត់ តែដោយសារស្ថានភាពភ្លើងឆាបឆេះ  ខ្លាំងពេកសមត្ថកិច្ច បានជ្រើសរើសយកវិធីបាញ់ស្កាត់ ដើម្បីការពារកុំឲ្យរាលដាលឆេះដល់លំនៅឋានប្រជាពលរដ្ឋ ។

ដោយឡែក ករណីនេះ តាមការសន្និដ្ឋានបឋម គឺ បណ្តាលមកពី មានប្រជាពលរដ្ឋ ដុតភ្លើងយកឃុំមិនប្រយ័ត្ន ទើបបង្កការរាលដាលក្លាយជាអគ្គីភ័យធំ ដូច្នេះ ៕