Connect with us

ព័ត៌មានជាតិ

ពន្ធដារខេត្តបន្ទាយមានជ័យ បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ” ដល់អ្នកជាប់ពន្ធតូច

បន្ទាយមានជ័យ ៖ សាខាពន្ធដារខេត្តបន្ទាយមានជ័យ រយៈពេលមួយព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ” ដល់អ្នកជាប់ពន្ធតូច អោយបានយល់ពីនិតិវិធីនៃការប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំ ។

សិក្ខាសាលានេះ មានការចូលរួមពីអ្នកសារព័ត៌មាន និងអាជីវករ ជាម្ចាស់សហគ្រាស ចំនួន៥០នាក់ នៅសាខាពន្ធដារខេត្តបន្ទាយមានជ័យ ។

លោក វៃ សាវឿត មន្រ្តីពន្ធដារខេត្តបន្ទាយមានជ័យ បានធ្វើបទបញ្ហាពី និតិវិធីក្នុងការធ្វើលិខិតចំណូលចំណាយប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីងាយស្រួលដល់ការគិតពន្ធ ។

សិក្ខាកាមដែលបានចូលរួម បានលើកជាសំណួរ និងបានយល់ច្រើនពីការធ្វើតារាងបង់ពន្ធប្រចាំខែ តែនៅមានភាពស្មុកស្មាញជាច្រើនទៀត លើកការបង់ពន្ធលើ app ព្រោះការបង់ពន្ធតាម app បើពួកគាត់ចេះ នឹងងាយស្រួលមិនពិបាកធ្វើដំណើរមកពន្ធដារ ។

សាខាពន្ធដារខេត្តបន្ទាយមានជ័យ សង្ឃឹមថា តាមរយៈសិក្ខាសាលានេះ ម្ចាស់សហគ្រាសជាប់ពន្ធតូច នឹងយល់ហើយអនុវត្តបានល្អ ដើម្បីគេចផុតពីការផាក់ពិន័យ និងកំហុសឆ្គងក្នុងការបង់ពន្ធទាំងប្រចាំខែ និងឆ្នាំ ៕