Connect with us

ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ដើរដួសស្លែលេងបានរអិលជើងធ្លាក់ចូលទឹកស្រះបណ្តាលអោយលង់ស្លាប់

ខេត្តបាត់ដំបង! ក្មេងស្រីសិស្សសាលាម្នាក់ក្នុងចំណោមប័ក្សពួកគ្នាពីរនាក់បាននាំគ្នាដើរដួសស្លែលេងនៅតាមាត់ស្រះក៏បានរអិលជើងធ្លាក់ចូលទឹកបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចស្រះក្រោយវត្តសម្តេច ស្ថិតក្នុងក្រុមទី០៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ក្មេងរងគ្រោះមានឈ្មោះ ថេត លីសា ភេទ ស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស រស់នៅក្រុមទី០៨ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលនៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះរួមជាមួយមិត្តភក្តិស្រីម្នាក់ទៀតបាននាំគ្នាដើរដួសស្លែលេងនៅតាមមាត់ស្រះ ក្រោយមកក៏បានរអិលជើងធ្លាក់ចូលទឹកបណ្តាលអោយលង់ស្លាប់តែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាមសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ និងបានធ្វើកំណត់ហេតុប្រគល់សាកសពអោយទៅអាណាព្យាបាលយករៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។