Connect with us

ព័ត៌មានជាតិ

ក្រុងប៉ៃលិនទទួលបានជ័យលាភី ទីក្រុងស្អាត ផ្ការំដួល ២ទង

ប៉ៃលិន៖​ នាឱកាសវេទិកាទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសឲ្យដឹងថា ការប្រទ្បងប្រណាំងទីក្រុងស្អាត លើកទី៣ ឆ្នាំ២០២៣នេះមានក្រុងខណ្ឌចំនួន៧ ទទួលបានជយ័លាភី ផ្ការំដួល ៣ទង។

ចំណែកក្រុងប៉ៃលិនទទួលបានផ្ការំដួល២ទង ខណៈដែលក្រុងខណ្ឌចំនួន ១៦ ក៍ទទួលបានផ្ការំដួល២ទងដែរ។សម្រាប់ជ័យលាភី ផ្ការំដួល ១ទង មានចំនួន១៤ក្រុងខណ្ឌ។

ចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ នៅឆ្នាំ២០២៣នេះមានបេក្ខភាពក្រុង/ខណ្ឌ ចូលរួមប្រឡងប្រណាំង សរុបចំនួន ៤១ ( ១៤ខណ្ឌ និង ២៧ក្រុង) ក្នុងនោះមានបេក្ខភាពចំនួន៣៨ ដែលទទួលបានជ័យលាភី។

ជ័យលាភីផ្ការំដួល ៣ទង មានចំនួន ៧ ( ៦ ក្រុង និង ១ ខណ្ឌ) ដែលរួមមានក្រុងព្រះសីហនុ, ក្រុងបាត់ដំបង, ក្រុងសៀមរាប, ក្រុងកែប, ក្រុងកំពត, ក្រុងកំពង់ចាម, និងខណ្ឌដូនពេញ។

សម្រាប់ជ័យលាភីផ្ការំដួល ២ទង មានចំនួន ១៧ (១៤ ក្រុង និង ៣ ខណ្ឌ) ដែលរួមមាន ក្រុងកំពង់ឆ្នាំង , ក្រុងបានលុង , ក្រុងពោធិ៍សាត់ , ក្រុងប៉ោយប៉ែត , ក្រុងច្បារមន,ក្រុងក្រចេះ , ក្រុងសិរីសោភ័ណ , ក្រុងស្ទឹងសែន , ក្រុងសួង, ខណ្ឌទួលគោក , ខណ្ឌ៧មករា , ក្រុងព្រៃវែង , ក្រុងស្វាយរៀង , ខណ្ឌដង្កោ, ក្រុងសែនមនោរម្យ, ក្រុងប៉ៃលិន, និងក្រុងតាខ្មៅ ។

ដោយទ្បែក សម្រាប់ជ័យលាភីផ្ការំដួល ១ទង មានចំនួន ១៤ (៦ក្រុង និង ៨ខណ្ឌ) ដែលរួមមាន ក្រុងស្ទឹងត្រែង , ក្រុងព្រះវិហារ , ខណ្ឌសែនសុខ , ក្រុងសំរោង, ក្រុងបាវិត , ខណ្ឌចំការមន, ខណ្ឌជ្រោយចង្វារ , ខណ្ឌព្រែកព្នៅ , ខណ្ឌពោធិ៍សែនជ័យ , ក្រុងដូនកែវ, ក្រុងខេមរភូមិន្ទ, ខណ្ឌមានជ័ យ , ខណ្ឌច្បារអំពៅ, និងខណ្ឌបឹងកេងកង។

ហើយក្រុង ខណ្ឌមិនទទួលបានចំណាត់ថ្នាក់ផ្ការំដួល មានចំនួន ៣បេក្ខភាព (១ ក្រុង និង ២ ខណ្ឌ) រួមមានខណ្ឌឬស្សីកែវ, ក្រុងកោះរ៉ុង, និង ខណ្ឌកំបូល៕