Connect with us

ព័ត៌មានជាតិ

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅពេលកាយដីចំការ

ខេត្តបាត់ដំបង! គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅពេលចុះកាយដីចំការមួយកន្លែងស្ថិតក្នុងភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពាក់ព័ន្ធទៅនិងករណីខាងលើនេះភ្លាម នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នាល់មាន់ បានសហការជាមួយមេភូមិ ចុះទៅពិនិត្យ និងប្រមូលយកបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ០៥គ្រាប់ ក្នុងនោះមាន,គ្រាប់ប្រភេទ 60 ម៉ីលីម៉ែត្រ ចំនួន០១គ្រាប់, គ្រាប់ប្រភេទ M40(ស៊ីវិនធីណាញ)ចំនួន០៤គ្រាប់ ។

បន្ទាប់ពីប្រមូលបាន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនៅចំពោះមុខអាជ្ញាធរមូលដ្ឋានបានប្រគល់ជូនដល់មន្ត្រីអង្គភាពកំចាត់មីនMAG ប្រមូលយកទៅដើម្បីរងចាំឱកាសដុតកម្ទេចចោលនៅពេលក្រោយ៕