Connect with us

ព័ត៌មានជាតិ

ស្ត្រីម៉ាស្សានិងកោសជប់ម្នាក់ត្រូវបាន ជនសង្ស័យម្នាក់យកកាំបិតភ្ជង់ប្លន់យក ទូរស័ព្ទនិងលុយទៅដោយសុវត្ថិភាព

ខេត្តបាត់ដំបង! ស្ត្រីជាអ្នកប្រកបរបរម៉ាស្សានិងកោសជប់ម្នាក់ ដែលមានយីហោ (ស្រីម៉ៅម៉ាស្សា) ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់យកកូនកាំបិតភ្ជង់ប្លន់យកទូរស័ព្ទដៃនិងប្រាក់ខ្មែរមួយចំនួនគេចខ្លួនទៅដោយ សុវត្ថិភាព។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចទីតាំងម៉ាស្សានិងកោសជប់មួយកន្លែង ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង បង្ករឡើងដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានយកកូនកាំបិតភ្ជង់ទៅលើស្ត្រីម៉ាស្សាកោសជប់ម្នាក់ប្លន់យកអស់ ទូរស័ព្ទដៃចំនួន០១គ្រឿង និងប្រាក់ខ្មែរចំនួនប្រហែល ៨ម៉ឺនផងដែរ។

ជុំវិញទៅនឹងការខាងលើនេះដែរ ភ្លាមៗនោះក៏មានវត្តមានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះមកដល់កន្លែងទីតាំងកើតហេតុពិនិត្យនិងនាំខ្លួនជនរងគ្រោះទៅកាន់អធិការដ្ឋាននគរបាលក្រុងធ្វើការសាកសួរ ដើម្បីស្វែងរកមុខសញ្ញាជនប្រព្រឹត្តយកមកផ្តន្ទាទោសផងដែរ។