Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកបាកាន ចុះអប់រំក្មេងទំនើងមួយក្រុម បញ្ឈប់សកម្មភាពរំខាន ប្រជាពលរដ្ឋ និងគោរពច្បាប់ចរាចរណ៍

ពោធិ៍សាត់ ៖ ក្មេងទំនើងមួយក្រុម ត្រូវបានកម្លាំងនគរបាលស្រុកបាកាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងខ្នា ចុះអប់រំឲ្យបញ្ឈប់សកម្មភាពរំខាន ប្រជាពលរដ្ឋ និងចូលរួមគោរពច្បាប់ចរាចរណ៍ ។

សមត្ថកិច្ចបានឲ្យដឹងថា ការចុះអប់រំក្រុមក្មេងទំនើងនេះ ធ្វើឡើងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមក្មេងទាំងនោះ តែងបង្កការរំខានដល់ប្រជាពលរដ្ឋ និងប៉ះពលដល់សណ្ដាប់ធ្នាប់សាធារណៈសង្គម ។

ប្រភពបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានអប់រំ ឲ្យក្មេង ៗ ទាំងនោះ អនុវត្តន៍តាម គោលការណ៍ ៥ចំណុច រួមមាន ៖ ១-ត្រូវពាក់មួកសុវិត្ថភាពអោយត្រឹមត្រូវក្នុងពេលធ្វើដំណើរ ។ ២-ម៉ូតូត្រូវដាក់កព្ចាក់មើលក្រោយ ឲ្យបានត្រឹមត្រូវ ។ ៣-ម៉ូតូត្រូវប្ដូរបំពង់សុីម៉ាំងដែលលឺចេញ ដាក់បំពង់ស៊ីម៉ាំងស៊ីនឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។ ៤-ត្រូវប្ដូរសំបកកង់តូច ចេញហើយដាក់សំបកកង់ ឲ្យត្រឹមត្រូវតាមស្ដងដាដើមឡើងវិញ ។ ៥-ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក​ ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបាន រកឃើញម៉ូតូ កែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន១២គ្រឿង ក្នុងនោះ ៦គ្រឿង បំពាក់ស៊ីម៉ាំងលឺខ្លាំង និង៦គ្រឿងទៀត ដាក់សំបកកង់តូច ហើយតម្រូវឲ្យម្ចាស់ម៉ូតូរៀបចំឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសឡើងវិញ ៕