Connect with us

ព័ត៌មានជាតិ

នាវាទេសចរផ្ទុកអ្នកដំណើរជាង ៨០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ

ព្រះសីហនុ៖ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ ប្រាប់ថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ។

នាវាផ្ទុកអ្នកដំណើរសរុបចំនួន ៨៥៧នាក់ ក្នុងនោះមាននាវិកសរុប ៤៤១នាក់ (ស្រី១០៦) ដែលមានជាតិសាសន៍ចម្រុះ ៤៦សញ្ជាតិ និងមានភ្ញៀវទេសចរសរុប ៤១៦នាក់ (ស្រី២១៤) ដែលមានជាតិសាសន៍ចម្រុះ ២៣សញ្ជាតិ (ចំនួនសញ្ជាតិភ្ញៀវច្រើនជាងគេ គឺអាមេរិក)

នាវានេះមានប្រវែងបណ្តោយជាង ២០០ម៉ែត្រ ប្រវែងទទឹងជិត ៣០ម៉ែ្រត ជំរៅជាង ៦ម៉ែត្រ ហើយវា នឹងចាកចេញទៅវិញនៅយប់ថ្ងៃ ខែ ឆ្នាំដដែល ឆ្ពោះទៅប្រទេសវៀតណាម៕