Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សេរី កុសល់ ៖ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនាំមកនូវសន្តិភាព និងរួមសុខរួមទុកជាមូយពលរដ្ឋ

បន្ទាយមានជ័យ ៖ ឯកឧត្តម សេរី កុសល់ ទេសរដ្ឋមន្រ្តីនិងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា ក្រោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទេដែលនាំមកនូវសន្តិភាពជូនប្រទេសជាតិ ហើយនៅរួមសុខរួមទុក្ខជាមួយពលរដ្ឋ ។

ឯកឧត្តមលើឡើងដូចនេះ ក្នុងឱកាសអញ្ចើញជួបសំណោះសំណាល ជាមួយពលរដ្ឋ និងសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា នៅឃុំស្ពានស្រែង ស្រុកភ្នុំស្រុក ខេត្តបន្ទាយមានជ័យ ជាង១០០០នាក់ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តម សេរី កុសល់ បានបន្តបន្ថែមទៀតថា សូមអោយប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេណ ។ ព្រោះមានតែសម្តេចនិងគណបក្សប្រជាជនទេ ដែលនៅជាមួយបងប្អូនពេលមានការលំបាក មានសម្តេចនិងក្រុមការងារសម្តេច ចាំជួយជានិច្ច ។ មួយវិញទៀត សូមអោយពលរដ្ឋមានការអធ្យាស្រ័យ បើមេភូមិមេឃុំ ធ្វើអ្វីមិនគាប់បី សូមកុំខឹងគោវ៉ៃរទេះ ហើយក៏សូមអោយមេភូមិមេឃុំ ធ្វើតែអំពើល្អ យកចិត្តទុកដាក់ចំពោះពលរដ្ឋ ដោយយកបញ្ហារបស់ពលរដ្ឋជាធំ ។

ជាមួយនឹងការសំណោះសំណាលនេះ ឯកឧត្តមបានផ្តល់ជូន នូវថវិការមួយចំនួន និងសារុងមួយ ប្រេងក្រឡាមួយប្រអប់ ដល់សមាជិកទាំងជា១០០០នាក់ និងបានផ្តល់ថវិការដល់អាជ្ញាធរភូមិ ដើម្បីដោះស្រាយធ្វើការជួសជុលផ្លូវ ស្ពាន លូ បំរើការធ្វើដំណើរ និងការធ្វើស្រែរបស់ពលរដ្ឋជាច្រើនកន្លែង ៕