Connect with us

ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចមានស្ថានទម្ងន់ទោស

ខេត្តបាត់ដំបង! កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ត្រី សំ វិឡុង ជាមេបញ្ជាការ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលា ម៉ោង០៩និង៣០នាទី ថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០២៣ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ យ៉ា មករា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី៣០ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង រួមជាមួយវត្ថុតាងដកហូតរួមមាន: -ម៉ូទ័រស្វានចំនួន០១គ្រឿង -ម៉ូទ័រកាត់ចំនួន០១គ្រឿង – ម៉ាស៉ីនអារឈើចំនួន០១គ្រឿង -ប៉ុស្តិ៍ផ្សា ចំនួន០១គ្រឿង -ខ្សែភ្លើងផ្សារដែកចំនួន០១ដុំ -ខ្សែភ្លើងចំនួន០១ដុំ -ញញួរចំនួន០១ -អាយកូម ចំនួន០៦គ្រឿង -ម៉ែត្រទឹកចំនួន០១ -ពូថៅ ចំនួន០១ ។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួននេះដែរ អនុវត្តធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជន បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅចំណុចកើតហេតុខាងលើ ក្រោយពីជនសង្ស័យខាងលើបានធ្វើសកម្មភាពគាស់ជញ្ជាំងក្តារ (ឃ្លាំង) ដើម្បីចូលលួចសម្ភារៈរបស់ខ្លួន ។

ក្រោយពីឃាត់ខ្លួនសាកសួរបច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានផ្នែកជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។