Connect with us

ព័ត៌មានជាតិ

អធិការស្រុកបាណន់ ដាក់បទបញ្ជាបីចំណុចអោយមេប៉ុស្តិ៍ឈើទាលអនុវត្ត ក្នុងនាមជាកងកម្លាំង

ខេត្តបាត់ដំបង! ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ស៊ីម ពីទូ ជាមេប៉ុស្តិ៍ស្តីទី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដាក់បទបញ្ជាបីចំណុចអោយលោកអនុវត្ត ក្នុងនាមជាកងកម្លាំង។

លោកអធិការបានលើកឡើងថា! ចំណុចទី១ យើងជាកងកម្លាំងទទួលខុសត្រូវផ្នែកសន្តិសុខសាធារណៈ ជាស្ថាប័នរបស់រដ្ឋ យើងគឺជាសេនាធិការអោយឃុំ យើងមិនមែនជាអ្នកដឹកនាំបញ្ជាឃុំទេ គឺឃុំជាអ្នកដឹកនាំបញ្ជាយើង ហើយយើងធ្វើកិច្ចការងារយើងទៅតាមជំនាញ អញ្ចឹងអ្វីៗយើងត្រូវធ្វើទៅតាមថានានុក្រមការងារ។

ចំណុចទី២- យើងត្រូវសហការជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ ប្រជាការពារ និងលោកមេភូមិទាំងអស់នៅក្នុងភូមិយើង ធ្វើយ៉ាងណាអនុវត្តគោលនយោបាយភូមិឃុំអោយមានសុវត្ថិភាពទាំងប្រាំពីរចំណុចប្រកបដោយគុណភាពខ្ពស់ បើកាលណាគោលនយោបាយភូមិឃុំរបស់យើង យើងពង្រឹងបានហើយ យើងគ្រប់គ្រងបានហើយ អញ្ចឹងភាពសុខស្ងប់របស់ពលរដ្ឋរបស់យើងនឹងកើតមាននៅក្នុងមូលដ្ឋានយើង ព្រោះយើងជានគរបាលសហគមន៍ គឺត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ហើយអោយពលរដ្ឋម្នាក់ក្លាយទៅជាភ្នាក់ងាររបស់នគរបាលម្នាក់ ពេលនោះរាល់បញ្ហាប្រឈមនានានៅក្នុងភូមិ គឺយើងអាចទទួលបានព័ត៌មានទាំងអស់។

ចំណុចទី៣- យើងខិតខំប្រឹងប្រែងធ្វើយ៉ាងណាបំពេញតួនាទីភារកិច្ចទៅតាមប្រកាសរបស់យើង ធ្វើយ៉ាងណាកុំអោយសាចទឹកដាក់គ្នា បើកាលណាយើងសាចទឹកដាក់គ្នា វានឹងជាសញ្ញាមួយថាយើងនិងអាចបែកបាក់គ្នា ហើយបើកាលណាយើងបែកបាក់សាមគ្គីផ្ទៃក្នុងហើយ យើងមុខតែជួបបញ្ហាប្រឈមធំៗជាមួយអង្គភាពយើងផង ជាមួយនិងពលរដ្ឋផង ។