Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាច្រើនទៅទស្សនាអង្គរវត្ត ថ្ងៃសៅរ៍ អាទិត្យ

សៀមរាប ៖ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើននាក់ នៅថ្ងៃសៅរ៍ ,អាទិត្យ បានចូលទស្សនាលើទឹកដីនៃខេត្តសៀមរាប ជាពិសេសប្រាសាទអង្គរវត្តតែម្តង ។

តាមភាពជាក់ស្តែង នៅថ្ងៃអាទិត្យចុងសប្តាហ៍ នៃថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តលើទឹកដីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលទស្សនាច្រើនជាពិសេសភ្ញៀវទេសចរណ៍បរទេស ជាច្រើនជាតិសាសន៍ ។

មន្រ្តីអាជ្ញាធរអប្សា ដែលប្រចាំការនៅអង្គរវត្ត បានអោយដឹងថា មួយរយៈនេះ មានភ្ញៀវទេសចរណ៍មកទស្សនាប្រាសាទអង្គរវត្ត ច្រើនជាពិសេសថ្ងៃសៅរ៍ ,អាទិត្យ ក្រៅពីភ្ញៀវទេសចរណ៍បរទេស ដែលមានការកើនឡើង គឺ ភ្ញៀវទេសជាតិមកពីខេត្តផ្សេងៗ ក៏បានមកជាក្រុមៗនិងអ្នកមកតែងថតបុរាណ្យ ។

ដោយឡែកអ្នកលក់ដូរ នៅខាងក្នុងអង្គរវត្ត បានអោយដឹងដែលថា ចាប់តាំពីមានការផ្ទុះរាលដាល នៃជំងឺកូវិដ១៩ មកនៅឆ្នាំ២០២៣នេះ ជាពិសេសមួយរយៈចុងក្រោយ ប្រមាណជាពីរទៅបីខែនេះ មានវត្តមានភ្ញៀវបរទេស ចាប់ផ្តើមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មកទស្សនាប្រាសាទអង្គរវត្ត ក្នុងនោះមានទាំងភ្ញៀវអុឺរ៉ុប អាសុី មានថៃ វៀតណាម ចិន ឥណ្ឌា ។ ជាពិសេស ពីបីថ្ងៃនេះ មានភ្ញៀវច្រើនមកទស្សនាអង្គរវត្ត ពេលព្រឹកព្រលឹម ។

មូលហេតុដែលគាត់មកពេលព្រឹកដោយសារតែ ប៉ុន្មានថ្ងៃនេះមានព្រឹត្តិការណ៍ ព្រះអាទិត្យរះចំពីលើកំពូល កណ្តាលប្រាសាទអង្គរវត្ត ដែលជាព្រត្តិការណ៍មួយឆ្នាំ មានពីលើក និងមួយទៀតដោយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ជាថ្ងៃព្រះអាទិត្យរះចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត មានរៀបចំព្រះរាជពិធីបួងសួង សុំព្រះអគ្គីកីឡា និងព្រះរាជទានព្រះអគ្គីកីឡា ការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ៕