Connect with us

ព័ត៌មានជាតិ

អគ្គិភ័យបានឆាបឆេះចំការមៀន(តាង៉ែន)មួយកន្លែងផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ពន្លត់

ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះចំការមៀន(តាង៉ែន)មួយកន្លែងទាំងយប់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ពន្លត់នៅវេលាម៉ោងវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ កម្លាំងសមត្ថកិច្ចស្រុក ដែលមានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ទើបទទួលបានដោយជោគជ័យមិនបណ្តាលអោយឆេះរាលដាលច្រើន។

ជុំវិញករណីអគ្គិភ័យឆាបឆេះដំណាំមៀន(តាង៉ែន)របស់ពលរដ្ឋខាងលើនេះដែរ សមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុដែលផ្តើមអោយឆេះឡើងនោះទេ តែពេលនេះត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។