Connect with us

ព័ត៌មានជាតិ

ម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលអោយបុរស០២នាក់ រងរបួសធ្ងន់

បាត់ដំបង ៖ បុរស០២នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ០២គ្រឿង បុកប៉ះគ្នាពេញទំហឹង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវភ្លោះ ឆ្ពោះទៅប្រាសាទឯកភ្នំ ស្ថិតក្នុងភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម ០១គ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1Y-5740 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1C-3002 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ចេញពីផ្លូវលំ ក្នុងល្បឿនលឿន ឡើងបត់ឆ្វេងមិនប្រយ័ត្ន ក៏ត្រូវម៉ូតូឌ្រីមពណ៌ក្រហម បុកពេញទំហឹងបណ្តាលអោយ រងរបួសធ្ងន់ទាំងពីរនាក់តែម្តង ។

ក្រោយពេលកើតហេតុ ជនរងេគ្រោះត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី