Connect with us

ព័ត៌មានជាតិ

រថយន្តTACOMA បើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តដឹកទំនិញធុនធ្ងន់ បុកពេញទំំហឹង បង្កការខូចខាតយ៉ាងដំណំ

បាត់ដំបង ៖ រថយន្តTACOMA មួយគ្រឿងបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តដឹកទំនិញធុនធ្ងន់ បុកពេញទំំហឹង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវហៃវ៉េ ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដដឹកទំទិញធុនធ្ងន់កាច់ចង្កេះមួយគ្រឿង ម៉ាកTRAGOពណ៌ក្រហម ពាក់​ផ្លាកលេខខាងមុខ ព្រះសីហនុ 3A-5395 និងកន្ទុយក្រោយពាក់ផ្លាកលេខ ភ្នំពេញ4A-1975 បើកបរ​ដោយបុរសម្នាក់តាមបណ្តោយផ្លូវហៃវ៉េ ក្នុងទិសដៅពីជើងទៅត្បូង( បាត់ដំបង ភ្នំពេញ ) លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្ត TACOMA ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2A-7204  បើកបរដោយបុរសម្នាក់ ឆ្លងកាត់ផ្លូវក្នុងទិសដៅពីកើតទៅលិច ក៏ត្រូវបានរថយន្តដឹកទំនិញធុនធំបុកពេញទំហឹងបណ្តាលអោយ រងការខូចខាតយ៉ាងដំណំតែមិនបណ្តាលអោយមាន នណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់វាស់វែងធ្វើកំណត់ហេតុ និងស្ទូចយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី