Connect with us

ព័ត៌មានជាតិ

រថយន្តដឹកទឹកកកឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តហាយឡែនឌ័របណ្តាលអោយខូចខាតយ៉ាងដំណំ

ខេត្តបាត់ដំបង! រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងបើកឡើងវ៉ាជែងបានជ្រុលទៅបុករថយន្តហាយឡែនឌ័រដែលកំពុងបើកបត់ឆ្វេងពេញទំហឹងបណ្តាលអោយបែកកង់មុខម្ខាង និងខូចខាតយ៉ាងដំណំ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៣និង២៥នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងលិចស្តុបផ្សារថ្មី ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង2B-9745 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវឆ្លងកាត់មួយកន្លែងក៏បានវៃភ្លើងបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានរថយន្តកូរ៉េដឹកទឹកកក ពណ៌ខៀវមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3F-7156បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅស្របគ្នា និងបានឡើងវ៉ាជែងក៏ជ្រុលចង្កូតទៅបុករថយន្តហាយឡែនឌ័រពេញទំហឹងបណ្តាលឱ្យខូចខាតមួយចំហៀងខាងឆ្វេង និងបែកកង់មុខម្ខាង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុ បន្ទាប់មកភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តដឹកទឹកកកព្រមជួយសងការខូចខាត ហាសិប ហាសិប ដើម្បីបញ្ចប់រឿងផងដែរ។