Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្តភ្លើងបណ្តាលអោយផ្ទុះធុងហ្គាសឆេះយ៉ាងសន្ធោសន្ធៅផ្អើលរត់ចែកជើងគ្នា

ខេត្តបាត់ដំបង, ទីតាំងស្តុកហ្គាស បញ្ចូលហ្គាសមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងបីអង្គភាពរត់ចែកជើងគ្នាចេញអន្តរាគមន៍បាញ់ទឹកពន្លត់។

សមត្ថកិច្ចបានអោយដឹងថា គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៥៧ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញមានការឆ្លងភ្លើងចេញពីខ្សែម៉ូទ័របូមបញ្ចូលហ្គាស បន្ទាប់មកក៏បានផ្ទុះធុងហ្គាសជាហូហែរបង្កជាអគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅតែម្តង ដែលមានម្ចាស់ឈ្មោះ នង ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ខូចខាតសម្ភារៈរួមមាន! ឆេះលុយប្រហែល ៥សែនបាត , លុយខ្មែរប្រហែល ៤លានរៀល ,ឆេះហ្គាសចំនួន០១ធុង៩០គីឡូ ,ទូម៉ាស៊ីនកុងទ័របាញ់ហ្គាស០១ឈុត ,ម៉ូតូសាមឡ០២គ្រឿង ,តុដាក់លុយ០១ ,និងសម្ភារៈមួយចំនួនទៀត។

ភ្លាមៗនោះដែរសមត្ថកិច្ចបានសហការគ្នាចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿង ចុះជួយសង្គ្រោះពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន០៣ឡានផងដែរ តែមិនបណ្តាលអោយមាននណាម្នាក់រងគ្រោះថ្នាក់ឡើយ។