Connect with us

ព័ត៌មានជាតិ

អគ្គីភ័យ ឆាបឆេះព្រៃមួយកន្លែង ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់

បាត់ដំបង ៖ អគ្គិភ័យបានឆាបឆេះព្រៃមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញនាំយករថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែក ស្ថិតក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ករណីគ្រោះអគ្គិភ័យខាងលើនេះ អាចផ្តើមចេញឡើងពីក្រុមអ្នករុករកឃ្មុំ បានបោះភ្លើងគប់ចោល ទើបបណ្តាលអោយមានការឆាបឆេះរាលដាលឡើងតែម្តង ហើយភ្លាមៗនោះ ដោយសារមានប្រជាពលរដ្ឋបានរាយការណ៍ទាន់ពេលវេលា ទើបកម្លាំងសមត្ថកិច្ចយើងចុះអន្តរាគមន៍ពន្លត់ បានទាន់ពេលមិនបណ្តាលអោយខូចខាតដល់ដំណាំប្រជាពលរដ្ឋទ្បើយ ។

ជាមួយករណីអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងចំនួន០៦នាក់ ដោយនាំយករថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿង ក្នុងការចុះជួយបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ៕

ដោយ ៖ សាលី