Connect with us

ព័ត៌មានជាតិ

ដីព្រៃប្រមាណជាង ៤០ ហិចតា នៅស្រុកភ្នំក្រវាញរងការកាប់ទន្រ្ទាន អាជ្ញាធរនិងជំនាញ បានត្រឹមតែកំពុងស្រាវជ្រាវ និងចុះមើល

ពោធិ៍សាត់ ៖ អាជ្ញាធរនិងជំនាញ បានត្រឹមតែកំពុងស្រាវជ្រាវ និងសូមរូបពីអ្នកព័ត៌មាន ដើម្បីអោយមន្រ្តីចុះមើល ខណៈដែលដីព្រៃក្បែស្នាក់ការឧទ្សានជាតិ ជួរភ្នំក្រវាញកណ្តាល ប្រមាណជាង ៤០ហិចតា ត្រូវបានកាប់រុកទន្ទ្រាន ដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មានបុគ្គលពីរនាក់ មានលុយមានអំណាច បានកាប់រុកទន្ទ្រានដីព្រៃឧទ្យានទេសចរណ៍អូដា នៅចំណុចល្អាងម្នាស់ ជាប់នឹងអូដា ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ តាំងពីខែ១១ ឆ្នាំ២០២២ មកម៉្លេះ តាមរយៈជួលអោយគេ ចូលកាប់ពេលយប់ហើយមកទល់ពេលនេះ មិនដែលឃើញមន្ត្រីបរិស្ថាន ដែលមានស្នាក់ការនៅជិតនោះ ចុះទៅទប់ស្កាត់ឡើយ ។

តែបើតាមលោក សន ប៊ុនឈាង មេភូមិវាលវង់ និងលោកមេឃុំរកាត បានបង្ហើបអោយដឹងថា ចំណុចនឹងនៅក្រោមការគ្រប់គ្រងរបស់បរិស្ថាន ហើយការកាប់ទន្ទ្រាននៅទីតាំងនោះ លោកក៏បានដឹងដែរ ហើយក៏ធ្លាប់បានរាយការណ៍ទៅអភិបាលស្រុក ពេលប្រជុំគណៈប្រជាការឯកភាពម្ដងៗ លោកតែងតែលើកសកម្មភាពទាំងនោះមកដែរ ។

ដើម្បីកាន់តែច្បាប់ ភ្នាក់ងារព័ត៌មានយើង បានធ្វើការទំនាក់ទំនងតាមទូរសព្ទទៅលោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ លោកថា ពាក់ព័ន្ធករណីខាងលើនេះ លោកក៏បានដឹង ហើយលោកកំពុងតែវែករកបុគ្គលដែលរុកទន្ទ្រានដីព្រៃទាំងនោះ មកចាត់វិធានការតាមផ្លូវច្បាប់ មិនថាមានខ្សែ ឬក៏មានខ្នងអ្វីឬក៏ពាក់ព័ន្ធ នឹងមន្ត្រីរបស់លោកក៏ដោយ ។

ជុំវិញករណីខាងលើនេះ ខាងអង្គភាពសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅលោក វុធ ប្រធានស្នាក់ការឧទ្យានជាតិជួរភ្នំប្រវាញកណ្ដាល ដែលប្រចាំការនៅទីនោះ តែទាក់ទងមិនបានឡើយ ។

លោក គង់ ពុទ្ធារា៉ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា សូមជួយបាញ់រូបភាពនៅទីតាំងនោះឲ្យលោកៗ នឹងចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យមើល ។

ចំណែកឯកឧត្តម សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្ត ទទួលផ្នែកបរិស្ថាន លោកថាជុំវិញករណីខាងលើនេះ លោកមិនបានដឹងឡើយ ចាំលោកទំនាក់ទំនងទៅខាងមន្ត្រីរបស់លោកសិន ៕

ដោយ ៖ សំណាង