Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកភ្នំស្រុក ចុះបង្រ្កាបបទល្មើសនេសាទ នៅអាងទឹកត្រពាំងថ្ម បន្ទាប់ពីអភិបាលខេតត្ត ប្រកាសចាត់វិធានការ​តឹងរឹង​លើ​អ្នក​ប្រព្រឹត្តិ

បន្ទាយមានជ័យ៖ ទាល់តែមានចំណាតការយ៉ាងតឹងរឹងលើការបង្រ្កាបបទល្មើសនេសាទ នៅតំបន់អាងទឹកត្រពាំងថ្ម នៅស្រុកភ្នំស្រុក ពីសំណាក់លោក អុំ រាត្រី អភិបាលខេត្តបន្ទាមានជ័យ ទើបនៅថ្ងៃទី៣១ឧសភា២០២៣ លោកអភិបាលស្រុកភ្នំស្រុក​​ស្វាសស្វែង​ដឹកនាំ​ក្រុមការងារ​ចម្រុះ​មានទាំងកម្លាំងប្រដាប់អាវុធទាំង៣ ចុះអប់រំផ្សព្វផ្សាយពីច្បាប់ និងបង្រ្កាបបទល្មើសនេសាទ​ខុសច្បាប់។

កម្លាំងចម្រុះដែល​លោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកដឹកនាំរួមមានមន្រ្តីកាលរិយាល័យ រដ្ឋបាលការពារ នឹងអភិរក្ស នៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ មន្រ្តីជលផល ឧទ្យានុរក្ស សហគមន៍ តំបន់ការពារធម្មជាតិនិងទេសចរណ៍អាងត្រពាំងថ្ម ។

ក្នុងការចុះនេះផងដែលកម្លាំងចម្រុះធ្វើការ អប់រំផ្សព្វផ្សាយ​ នឹងសារអ៊ុយ(ស្បៃម៉ុង)ជាច្រើន និងលបប្រឹស១០០ចំនួន០៧ នៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម។

សូមបញ្ជក់ថា ដោយសារបទល្មើសនេសាទ បានកើតមានខ្លាំងនៅតំបន់​អាងទឹកត្រពាំងថ្ម មាន​ទាំងឆក់យ៉ាងសកម្ម នៅពេលយប់រហូតជនប្រព្រឹតល្មើសនេសាទខុសច្បាប់ ផ្ទុះហិង្សាលើមន្ត្រីឧទ្យានុរក្ស និង​សមាជិកសហគមន៍​នៃតំបន់ការពារធម្មជាតិអាងត្រពាំង​អោយ​មានរបួស ហើយ​មូលដ្ឋាន​មិនរាយការណ៍​មកថ្នាក់ខេត្ត ​ទើប​អាជ្ញាធរ​ខេត្តប្រជុំ​ចាត់វិធាន​ការ​បន្ទាន់​កាលពីថ្ងៃទី២២ ខែឧសភា កន្លងមក អោយមានក្រុមប្រចាំការទប់ស្កាត់បទល្មើស២៤ម៉ោងលើ២៤ម៉ោង៕