Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមក្មេងបង្ហោះម៉ូតូមួយក្រុមនិងម៉ូតូចំនួន០៤គ្រឿង

ខេត្តបាត់ដំបង! ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកបវេល និងកម្លាំងផ្នែកបច្ចេកទេស ចុះធ្វើការបង្រ្កាបក្រុមក្មេងបង្ហោះម៉ូតូមួយក្រុមក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ និងបានធ្វើការបង្រ្កាបឃាត់ខ្លួនក្រុមក្មេងបង្ហោះម៉ូតូមួយក្រុមចំនួន០៩នាក់ និងម៉ូតូ០៤គ្រឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីអនុវត្តតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក សុខ សារិន បានបញ្ជាក់ថា ក្រោយធ្វើការឃាត់ខ្លួនមន្ត្រីជំនាញបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងប្រគល់ក្រុមក្មេងទាំង៩នាក់ខាងលើឲ្យអាណាព្យាបាលដើម្បីយកទៅធ្វើការណែនាំអប់រំបន្ត។