Connect with us

ព័ត៌មានជាតិ

បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលបុកប៉ះរថយន្តពីរគ្រឿងបណ្តាលអោយដួលរបួសបាក់ដៃម្ខាង

ខេត្តបាត់ដំបង! ក្មេងប្រុសសិស្សសាលាម្នាក់បានរងរបួសបាក់ដៃម្ខាងក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកប៉ះជាមួយរថយន្តពីរគ្រឿងនៅវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី០២.ខែមិថុនា ឆ្ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលេខ១ រ៉បស្ទឹងសង្កែ ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដFord RANGER ពណ៌ ស.មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានស៊ីញ៉ូបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានម៉ូតូ PCXពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AG-5749 បើកបរដោយក្មេងសិស្សសាលាជិះគ្នា០២នាក់ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជើងទៅត្បូង បានជ្រុលមកប៉ះរួចម៉ូតូបន្តរ៉េចង្កូតទៅបុករថយន្តមួយគ្រឿងផ្សេងទៀតម៉ាក Rush ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង 2B.8873 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសបាក់ដៃម្ខាង ចំណែករថយន្តនិងម៉ូតូខូចខាតផ្នែកខាងមុខផងដែរ។

ក្រោយពេលកើតហេតុក្មេងសិស្សសាលារងគ្រោះត្រូវបានម្ចាស់ខាងរថយន្តFord RANGER ដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែករថយន្តRush និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញវាស់វែង ធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។