Connect with us

ព័ត៌មានជាតិ

ដុតកម្ទេចចោលផលិតផលចម្រុះពីបក្សី និងគ្រឿងក្នុងជ្រូកជាង៤តោននាំចូលពីប្រទេសថៃ

បន្ទាយមានជ័យ៖ សមត្ដកិច្ចចម្រុះខេត្តបន្ទាយមានជ័យបានធ្វើការបង្រ្កាបបាននៅផលិតផលចម្រុះពីបក្សីនិងគ្រឿងក្នុងជ្រូកជាងបួនតោនដែលលួចនាំចូលពីប្រទេសថៃកាលពីយប់ថ្ងៃទី១មិថុនា២០២២ ត្រូវបានយកទៅដុតកម្ទេចចោលហើយកាលពីរសៀលថ្ងៃទី២មិថុនា២០២៣។

លោកហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាកាលពីយប់ថ្ងៃទី១មិថុនា២០២៣នៅមាត់ច្រកតំបន់បឹងត្រកួនក្រុមអន្តរាគមការិយាល័យបង្រ្កាបចលនាសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ គយចល័តសាលាក្រហមនៃសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ, អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា កបប បានធ្វើការដកហូតផលិតផលមានដើមកំណើតពីសត្វ និងផលិតផលចម្រុះពីរថយន្តកូរ៉េ០១គ្រឿងម៉ាក HYUNDAI ចង្កូតឆ្វេង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1626 ដែលមានម្ចាស់ឈ្មោះ លឹម ចាន់លាង ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរស៊ីឈ្នួលដឹកទំនិញ ដែលមានលេខទូរស័ព្ទ 066703762 មានអាសយដ្ឋានបច្ចុប្បន្ន ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។

ក្នុងនោះសមត្ថកិច្ចចម្រុះ បានដកហូតផលិតផលចម្រុះសរុប ៤ ៤៤១គីឡូក្រាមរួមមាន៖
១-ពោះតាន់ជ្រូក ចំនួន ១១កេះ ស្មើនឹង ៤៤០គីឡូក្រាម (១កេះ ស្មើនឹង ៤០គីឡូក្រាម)
២-ជើងទា ចំនួន២១កេះ ស្មើនឹង ៥២៥គីឡូក្រាម (១កេះ ស្មើនឹង ២៥គីឡូក្រាម)
៣-ប្រហិតសាច់មាន់ ចំនួន ២៣កេះ ស្មើនឹង២៧៦គីឡូក្រាម (១កេះស្មើនឹង ១២គីឡូក្រាម)
៤-ខ្យងប៉ារ៉ា ចំនួន ៤០កេះ ស្មើនឹង ២០០ថង់ ស្មើនឹង ២០០គីឡូក្រាម
៥-សាច់មឹក ចំនួន ១០០កេះ ស្មើនឹងចំនួន ១ ០០០ថង់ ស្មើនឹង ១ ០០០គីឡូក្រាម
៦-ត្រីសាបាក់ ចំនួន ២០០កេះ ស្នើនឹង ២ ០០០គីឡូក្រាម ។

ចំពោះវត្ថុតាងខាងលើ គឺសមត្ថកិច្ចចម្រុះបានធ្វើកំណត់ហេតុដកហូត រួចគោរពស្នើសុំគោលការណ៍ពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីកម្ទេចចោលក្រោយការដឹកនាំពីនូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តតាមវិធានបសុពេទ្យនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ។ចំពោះ វត្ថុតាងជារថយន្តរក្សាទុកនៅក្នុងបរិវេណសាលាគយចល័ត នៃសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ។