Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី អុី ចំរើន មិនទុកអោយមន្រ្តីក្រោមឱវាទមានបញ្ហាសុខភាព ដោយមិនមានការយកចិត្តទុកដាក់ឡើយ

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនទុកអោយមន្រ្តីក្រោមឱវាទណាម្នាក់មានបញ្ហាសុខភាពដោយមិនមានការយកចិត្តទុកដាក់ឡើយ ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី បានចាត់បញ្ជូនមន្ត្រីចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ភន សុផល ឋានៈនាយរងប៉ុស្តិ៍ សួរសុខទុក្ខលោកវរសេនីយ៍ឯក កែម ស៊ីណា ឋានៈនាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺរលាកតម្រងនោម នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ។

ក្នុងដំណើរសួរសុខទុក្ខនេះ ក៏បាននាំយកនូវជំនួយឧបត្ថម្ភដែលជាអំណោយផ្ទាល់ខ្លួនរបស់លោកឧត្ដមសេនីយ៍ត្រីនាយប៉ុស្តិ៍ និងមិត្តរួមការងារជូនដល់លោកវរសេនីយ៍ឯក កែម ស៊ីណា រួមមាន ៖ ប្រាក់ដុល្លារចំនួន ១,០០០ ដុល្លារ, ប្រាក់បាតចំនួន ៣៨,៧០០ បាត, ប្រាក់រៀលចំនួន ៣,១២០,០០០ រៀល, ទឹកដោះគោឆៅ ២កេស,ទឹកក្រូច ២កេស,ទឹកសុទ្ធ ៥កេស, ត្រីខ ១កេស និងមី ១កេសធំ ៕