Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ បន្តដឹកនាំមន្ត្រីជំនាញចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣

ខេត្តបាត់ដំបង ! នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តដឹកនាំមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ពិធីនេះដែរប្រារព្ធធ្វើឡើងទៅលើទីតាំងពីរផ្សេងគ្នា ដែលទីតាំងទី១ ស្ថិតនៅបរិវេណវត្តសិរីរតនារាម អន្លង់សាគរ ហៅវត្តអន្លង់តាអ៊ួរ ស្ថិតនៅឃុំកោះជីវាំង និងទីតាំងទី២នៅក្នុងឃុំព្រៃចាស់ នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា សម្រាប់ស្រុកឯកភ្នំនេះផងដែរ ប្រជាពលរដ្ឋដែលអាស្រ័យផលធ្វើស្រែ និងចំការ លើដីតំបន់៣មានចំនួន ៥ឃុំ គឺឃុំព្រែកនរិន្ទ ឃុំពាមឯក ឃុំព្រែកហ្លួង ឃុំព្រៃចាស់ និងឃុំកោះជីវាំង ហើយរដ្ឋបាលឃុំ និងរដ្ឋបាលស្រុកបានស្នើសុំដល់រាជរដ្ឋាភិបាលដើម្បីកាត់ឆ្វៀល និងកែសម្រួលព្រំប្រទល់នៃតំបន់បឹងទន្លេសាប ពីដីតំបន់៣ មកជាតំបន់២ មានទំហំ១៣៦៣.៩០ ហិកតា ស្មើនឹង ៤៩០ គ្រួសារ ,ស្នើសុំកាត់ឆ្វៀលដីតំបន់៣ មកជាតំបន់១ ទំហំ ១៣៥០.០៣ហិកតា ស្មើនឹង ២៩៩៥ គ្រួសារ និងស្នើសុំកាត់ឆ្វៀលដីតំបន់២ មកជាតំបន់១ ទំហំ ១៦៤០.១៥ ហិកតា ស្មើនឹង ៨៦៧គ្រួសារ។