Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ៨នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបង ៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ មាន៖ ១.ឈ្មោះ សាន ប៊ុនធឿន ហៅបារាំង ភេទប្រុស អាយុ៤០ឆ្នាំ, ២.ឈ្មោះ លី ឈុនអ៉ី ភេទប្រុស អាយុ ២៩ឆ្នាំ, ៣.ឈ្មោះ អ៊ុយ ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះ សាន រីយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ, ៥.ឈ្មោះ ព្រាប ចំរើន ភេទប្រុស អាយុ ៣៣ឆ្នាំ, ៦.ឈ្មោះ ឆិល ប៊ុនឆិន ហៅ បង ភេទប្រុស អាយុ២៨ ឆ្នាំ, ៧.ឈ្មោះ សុន ស្រីដា ភេទប្រុស អាយុ ៣៦ឆ្នាំ, ៨.ឈ្មោះ សុត សុដាលីន ភេទប្រុស អាយុ ២៤ឆ្នាំ អ្នកទាំងអស់គ្នារស់នៅក្នុងខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន ៖ គ្រឿងញៀនម៉ាទឹកកក ចំនួន៥ កញ្ចប់ ទម្ងន់ ៥,១៣ ក្រាម ,ម៉ូតូចំនួន ០១គ្រឿង ,ទូរស័ព្ទចំនួន០២គ្រឿង ហើយបន្ទាប់ពីឃាត់ខ្លួនសាកសួររួចមក ជនសង្ស័យរួមនឹងវត្ថុតាងបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនីតិវិធី ៕ ដោយ ៖ សាលី