Connect with us

ព័ត៌មានជាតិ

ឆក់ទូរស័ព្ទជនជាតិកូរ៉េ រត់ឡើងម៉ូតូគេចខ្លួនបានមួយភ្លែត ត្រូវបានអាវុធហត្ថឃាត់ខ្លួនភ្លាមៗ

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទជនជាតិកូរ៉េ រត់ឡើងម៉ូតូគេចខ្លួនបានមួយភ្លែត ។

ករណីនេះកើតឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖ ១- ឈ្មោះ សាន រីដា (ហៅដឺ) ភេទប្រុស អាយុ២២ឆ្នាំ, ២- ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ, ៣-  ឈ្មោះ ផាត សារិទ្ធ ភេទស្រី អាយុ៤៣ឆ្នាំ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ សាន រីដា (ហៅដឺ) បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃពី ជនរងគ្រោះជាបរទេស ដែលកំពុងដើរលើចិញ្ចើមពិតមែន ដោយខ្លួនបានប្រើប្រាស់ថ្នាំញៀនអស់រយៈពេល០៥ឆ្នាំមកហើយ ។ រីឯជនសង្ស័យឈ្មោះ ទក ពិសិដ្ឋ បានសារភាពឲ្យដឹងដែរថា កន្លងមកខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០៥ឆ្នាំ ពីបទវាយប្លន់ជនបរទេសផងដែរ ។

ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ប្រគល់ឲ្យជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕