Connect with us

ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌឬស្សីកែវ នាំយកអំណោយ ចុះសួរសុខទុក្ខសមាជិក០២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ទូច ម៉េង មេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ បានចាត់ឲ្យ ក្រុមការងារនាំយកអំណោយចុះទៅសួរសុខទុក្ខសមាជិក ០២នាក់ ដែលមាន លោកអនុសេនីយ៍ត្រី ម៉ែន សុគន្ធ និងលោកអនុសេនីយ៍ត្រី  ពឿន កេង ដែលលោកទាំងពីរ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ ១៧៩ ។

ក្នុងឱកាសនោះដែរ ក្រុមការងារ បាននាំយកអំណោយរបស់ លោកមេបញ្ជាការ​ អាវុធហត្ថខណ្ឌឬស្សីកែវ រួមមានថវិកា ចំនួន ១,០០០,០០០ រៀល (មួយលានរៀល), ភេសជ្ជៈ ទឹកសុទ្ធ ០៤កេស, ទឹកដោះគោឆៅ ០២យួរ ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារអ្នកទាំង០២ ក្នុងការសម្រាកព្យាបាលផងដែរ ៕