Connect with us

ព័ត៌មានជាតិ

អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម បាញ់សម្លាប់ជនជាតិចិនម្នាក់

ប៉ោយប៉ែត ៖ ករណីឃាតកម្មលើជនជាតិចិនម្នាក់ដែលគេប្រទះឃើញសព កាលពីវេលាម៉ោង៩ និង៤០នាទី ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមីស្ថិតភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ជាប់ព្រំដែនកម្ពុជាថៃ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ ម្នាក់ជាជនជាតិខ្មែរ ជាមួយអាវុធខ្លី២ដើម ។

តាមព័ត៌មានដែលទទួលបាន ជងសង្ស័យទាំងពីរ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន បានកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសង្កាត់.ក្រុងប៉ោយប៉ែត ។ ជនសង្ស័យ២នាក់ម្នាក់ឈ្មោះ ZHOU YONG ហៅម៉ាទីន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន និងម្នាក់ទៀតឈ្មោះ ឡោ លឹមហាប់ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ ដែលស្នាក់នៅបុរីសុខស្រេងស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ចំណែកជនរងគ្រោះ ជាជនជាតិចិនដែលគេប្រទះឃើញសព នៅចំណុចចំការដំឡូងមីស្ថិតភូមិព្រៃគប់ មានឈ្មោះ Shen Jianguo ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅបូរីសានស៊ានហូ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

តាមការចុះពិនិត្យពីអាជ្ញាធរ និងសមត្តកិច្ចជំនាញ សាកសពជាជនជាតិចិន មានពាក់អាវយឺតពណ៌ខ្មៅ ខោយឺតជើងវែងពណ៌ស ទ្រនាប់ជើងប៉ាតា និងរកឃើញសំបកគ្រាប់អាវុធខ្លី ២គ្រាប់ ប្រភេទឡុក និងគ្រាប់K54 ចំនួន១គ្រាប់ មិនទាន់ផ្ទុះ និងមានស្នាក់ស្នាមត្រូវ ២កន្លែង ១កន្លែងចំក្បាល និង១កន្លែងទៀតចំស្មារខាងស្តាំ ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំងពី២នាក់ ម្នាក់រកឃើញអាវុធ២ដើម និងគ្រាប់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងត្រូវបានម្លាំងកងរាជអាវុធហត្ថ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ៕