Connect with us

ព័ត៌មានជាតិ

ឯកឧត្តម បោន ប៊ិន អញ្ជេីញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ស្រុកភ្នំស្រុក​

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៤​ ខែមិថុនា​ ២០២៣​ ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​ បានអញ្ជេីញជាអធិបតីភាព​ ក្នុង​ពិធី​សំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ស្រុកភ្នំស្រុក​ និងប្រកាសបញ្ចូលសកម្មជនមកពីគណបក្សផ្សេង​ៗ ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក​ ។

ពិធីនេះក៏មានការអញ្ជេីញចូលរួម​ពីសំណាក់ ឯកឧត្តម​​ ឃ្លោក​ នួយ​ ឯកឧត្តម​ ជឹម​ ប៊ុន​អាន​​ អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​ ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនឃុំទាំង០៦ ក្រុមការងារគណបក្សចុះមូលដា្ឋនភូមិទាំង៥៩ យុវជនស្រុក-ឃុំ និងភូមិ​សរុបជិត១៤០០នាក់​ ដែលប្រារព្ធធ្វេីឡេីងនៅភោជនីយ៍ដ្ឋាន​ លី​ គ្រុះ​ ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ ។

ឯកឧត្ដម​ បោន​ ប៊ិន​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មការ​គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមាន​ជ័យ ជូនពោះសមាជិក-សមាជិការ​ ដោយក្តីនឹករលឹកផងដែរ ។

​ឯកឧត្តម​ លេីកឡេីងថា​ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ការពារបាននូវ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីបានយ៉ាងម៉ឹងម៉ាត់ ថែរក្សាសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានយ៉ាងរឹងមាំ ដោយធ្វើឱ្យបរាជ័យនូវឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលបានប្រើប្រាស់ចលនាបដិវត្តន៍ពណ៌ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសទប់ស្កាត់ការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។

ក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចនៃជំងឺកូវីដ-១៩​ រាជរដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់ លើការរក្សាលំនឹងជីវភាពរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ ដែលងាយរងគ្រោះផ្សេងៗ និងបានដោះស្រាយជីវភាពប្រជាជនដែលជួបការលំបាកខ្លាំងនៅក្នុងអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានដាក់ចេញវិធានការជំនួយសង្គមជាច្រើន ជាអាទិ៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ, កម្មវិធីសាច់ប្រាក់ពលកម្ម, ការផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មករនិយោជិតជាដេីម ដែលបានធ្វេីឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសេីរឡេីង ។

ឯកឧត្ដម​ ក៏បានអំពាវនាវបន្ថែមដល់សមាជិក-សមាជិកា​ នៃគណបក្សប្រជាជនកម្ពុជា​ ត្រូវទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣​ ដើម្បីបន្តដឹកនាំប្រទេសឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត ។

ព្រមជាមួយគ្នានោះ ឯកឧត្តម​ បោន​ ប៊ិន​ ឯកឧត្តម ជឹម ប៊ុនអាន រួមនឹងក្រុមការងារ ក៏បានបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ស្រុកភ្នំស្រុក​ចំនួន​៥៦៣នាក់​ ក្នុងនោះមេដាយមាសចំនួន៤០គ្រឿង និងមេដាយប្រាក់ចំនួន៥២៣គ្រឿង ព្រមទាំងទទួលបានថវិកាឧបត្ថម្ភ ពីឯកឧត្តម បោន ប៊ិន ម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងសារុងមួយ​ផងដែរ ។ ដោយឡែកចំពោះ យោធិនពិការ​ចំនួន​៣៧នាក់​ បានទទួលការឧបត្ថម្ភបន្ថែម ក្នុងម្នាក់​ៗ៥ម៉ឺនរៀល​ទៀតផងដែរ ៕