Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​២នាក់​ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ​ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនខាងលើមានឈ្មោះ រ៉េត ឃឿត ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ជួញដូរ និងប្រើប្រាស់) និងឈ្មោះ ស៊ុន វិឆៃ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង (ប្រើប្រាស់) ។ ទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ​២០២៣  នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមួយគ្រឿងញៀនប្រភេទទឹកកកចំនួន០៣ថង់កិប ទម្ងន់ ៣៥,១៧ក្រាម ។

លោកបន្តថា ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជូនបន្តទៅតុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕