Connect with us

ព័ត៌មានជាតិ

ឆក់ត្រីខុសបច្ចេកទេស បណ្តាលអោយឆ្លងចរន្តភ្លើង ឆក់ស្លាប់ខ្លួនឯង 

បាត់ដំបង ៖ បុរសម្នាក់ចេញទៅឆក់ត្រី នៅក្នុងអូរទំនងខុសបចេ្ចកទេស ក៏បណ្ដាលអោយឆ្លងចរន្តភ្លើងឆក់ស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥នឹង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្បាលក្របី ស្ថិតក្នុងភូមិរួង ឃុំចែងមានជ័យ  ស្រុកបាណន់ ខេត្តបាត់ដំបង ។

តាមការរៀបរាប់ពីឈ្មោះ ឡុង ចន្ធូ ភេទស្រី អាយុ៣៧ឆ្នាំ ដែលត្រូវជាបងបង្កើត បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង មករា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ បានយកឧបករណ៍ទៅឆក់ត្រីក្នុងអូរ ហើយក្រោយមកក៏បានទទួលដំណឹងថាប្អូនប្រុសរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ភ្លាមនោះក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្រកោសល្យវិច័យ និងដាក់ការសន្និដ្ឋានថា សាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារឆ្លងចរន្តភ្លើងនៅពេលយកឧបករណ៍ ចុះឆក់ត្រីអូរពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់អោយទៅឈ្មោះ ឡុង ចន្ធូ ដែលត្រូវជាបងស្រីបង្កើត ដើម្បីយកធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី