Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ ចងកសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ

បាត់ដំបង ៖ បុរសម្នាក់បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៦និង១៥ នាទី ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៨ ភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សាកសពជនរងគ្រោះមានឈ្មោះ អៀ គុណ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅចំណុចក្រុមទី០៨ ភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយចងកជាប់ទៅនិងដែកដំបូលសំយ៉ាបខាងមុខផ្ទះស្លាប់យ៉ាងអាណោចអាធ័ម ។

ក្រោយកើតហេតុ បន្ទាប់ពីទទួលបានពត៌មានភ្លាម កម្លាំងជំនាញស្រុក បានចុះដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំអូរតាគី ពិនិត្យសាកសពឃើញថា សាកសពពិតជាស្លាប់ដោយសារ (អត្តឃាតចងក)ពិតប្រាកដមែន ហើយបន្ទាប់មកក៏បានប្រគល់ឱ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី