Connect with us

ព័ត៌មានជាតិ

សកម្មជនមកពីគណបក្សភ្លេីងទៀន​ និគណបក្សផ្សេងៗជាង១០០០នាក់​ ស្ម័គ្រ​ចិត្ត​ចូលរួមជីវភាពនយោបាយ​ ជាមួយគណបក្សប្រជាជនកម្ពុជា​ ស្រុកព្រះនេត្រព្រះ​

បន្ទាយមានជ័យ​ ៖​ សកម្មជនមកពីគណបក្សភ្លេីងទៀន​ គណបក្សហ្វុនស៊ិនប៉ិច​ គណបក្សខ្មែររួបរួមជាតិ​ ,គណបក្សLDP រួមនឹងគណបក្សផ្សេងៗទៀត​ នៅក្នុងស្រុកព្រះនេត្រព្រះ​ ជាង១០០០នាក់​ ស្ម័គ្រ​ចិត្ត​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​ ពិសេសសកម្មជនគណបក្សភ្លេីងទៀន​ ក្រោយពីចាញ់បោកមេបក្សរបស់ខ្លួនអស់ជាច្រេីនឆ្នាំ​ និងគ្មានបានលទ្ធផលអ្វីសោះ​ បានតែដេីរលាបពណ៌​ មូលបង្កាចរាជរដ្ឋាភិបាលកម្ពុជាខុសពីការពិត ។

ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា​ នៅស្រុកព្រះនេត្រព្រះ​ ប្រារព្ធ​ធ្វើ​ឡើង​នៅបរិវេណក្លឹបកីឡាសន្តិភាព ស្រុកព្រះនេត្រព្រះ​ នារសៀលថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ​២០២៣ ។

ថ្លែងក្នុងពិធីនោះឯកឧត្ដម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មការ​គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមាន​ជ័យ​លេីកឡេីងថា​ ៖​​ គណបក្សប្រជាជនកម្ពុជា​ មិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់​ រងទុក្ខវេទនា​ ស្លាប់ដោយដាច់បាយឡើយ មិនថាទីណាកន្លែងណាក៏ដោយ​ ក្នុងពេលមានគ្រោះទឹកជំនន់, គ្រោះរាំងស្ងួត​ គ្រប់ស្ថានភាព​ គ្រប់កាលៈទេសៈ​ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​ តែងនៅក្បែងនិងចុះជួយប្រជាជនជានិច្ច ។

ឯកឧត្ដម​ អ៊ុំ​ រាត្រី​ លេីកឡេីងបន្តថា​ ក្នុងពេលដែលកម្ពុជាប្រឈមខ្លាំងនឹងវិបត្តិជំងឺកូវីដ-១៩ សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ តែងនៅជាមួយប្រជាជនជានិច្ច រួមសាមគ្គីគា្នក្នុងការកាត់បន្ថយផលប៉ះពាល់ពីវិបត្តិ និងឈានទៅគ្រប់គ្រងវិបត្តិបានទាំងស្រុង។ ខុសពីបក្សប្រឆាំងដែលតែងតែដេីរសន្យាក្តែងៗ ភូតកុហក​ បោកប្រាសប្រជាជន​ថាធ្វេីនេះ​ ធ្វេីនោះ​ ថាសង់សាលារៀនឱ្យសិស្ស និង មណ្ឌលសុខភាពជូនប្រជាជន នៅពេលដែលប្រជាជនជួបគ្រោះទឹកជំនន់ ឬ គ្រោះរាំងស្ងួត ពិសេសពេលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនដែលមានឃើញគណបក្សប្រឆាំងណាចុះមកជួយប្រជាជន​ឡេីយ​ ឃេីញមានតែគណបក្សប្រជាជន​កម្ពុជា​ ដែលដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែនប៉ុណ្ណោះ​ ដែលបានខិតខំរិះរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យរួចផុតពីក្រញាំមច្ចុរាជ​ ដោយគ្មានការគិតថវិកាមួយកាក់មួយេសនពីប្រជាជនឡេីយ ។

សូម​បញ្ជាក់​ផងដែរថា​ សមាជិកថ្មីដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ស្រុកព្រះនេត្រព្រះ មានចំនួន១០៦៦នាក់ ក្នុងនោះមកពីគណបក្ស ភ្លើងទៀន ចំនួន៦១៣នាក់, គណបក្សហ្វុនស៊ិនប៉ិច ចំនួន៣៤៤នាក់, គណបក្សខ្មែររួបរួមជាតិ ចំនួន១៣២នាក់, គណបក្ស LDP, មកពីគណបក្សផ្សេងៗចំនួន៩១នាក់ ៕