Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឡោក ហួរ គណបក្សប្រជាជន ជាគណបក្សរួមសុខរួមទុក្ខ មិនរត់ចោលប្រទេសជាតិ និងប្រជាពលរដ្ឋ បើទោះបីជាក្នុងកាលទេសៈណាក៏ដោយ

បាត់ដំបង ៖ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណៈបក្សប្រជាជនកម្ពុជា ៦០០នាក់ក្នុងមូលដ្ឋានស្រុកសង្កែ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឡោក ហួរ អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសង្កែ បានមានប្រសាសន៍ថា គោលដៅរួមរបស់គណបក្សប្រជាជន គឺធ្វើអោយបំរើរាស្ត្រ ហើយអោយរាស្ត្រគាំទ្រ ពេលរាស្ត្រគាំទ្រ ធ្វើអោយគណបក្សប្រជាជនឈ្នះ។

ឯកឧត្តមបានបន្តថា គណបក្សប្រជាជន ជាគណបក្សមួយនៅជាមួយបងប្អូន រួមសុខរួមទុក្ខ មិនរត់ចោលប្រទេសជាតិ និងប្រជាពលរដ្ឋ បើទោះបីជាក្នុងកាលទេសៈណាក៏ដោយ  ហើយអ្វីៗដែលគណបក្សប្រជាជនបានធ្វើ ហើយអ្វីៗដែលជាគោលនយោបាយ គឺដើម្បីតែសុខនិងចម្រើន និងដើម្បីប្រទេសជាតិនិងប្រជាជនយើងមានក្តីសុខនិងចម្រើន។

បន្ថែមពីនេះឯកឧត្តមក៏បានអំពាវនាវអោយសមាជិកគណបក្សប្រជាជនទាំងអស់សូមទៅបោះឆ្នោតនៅថ្ងៃទី២៣ទាំងអស់គ្នា ហើយបោះជូនគណបក្សប្រជាជនដើម្បីបំពេញករណីកិច្ចជាសមាជិកបក្សមួយដ៏ល្អ និងដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ ៕

ដោយ ៖ សាលី