Connect with us

ព័ត៌មានជាតិ

ស្រវឹងស្រា ចុះបង់ត្រីក្នុងស្រះ បណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងទឺកស្រះ កណ្តាលវាលស្រែមួយកន្លែង បង្កការភ្ញាក់ផ្អើលនៅ វេលាម៉ោង ១១និង២០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចភូមិដង្គត់ធ្នង់  ឃុំតាគ្រាម  ស្រុកបាណន់   ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា សាកសពជនរងគ្រោះ ឈ្មោះ ប៉ុល សឺន  ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិដង្គត់ធ្នង់  ឃុំតាគ្រាម  ស្រុកបាណន់   ខេត្តបាត់ដំបង ដែលជនរងគ្រោះខាងលើបានផឹកស្រាស្រវឹងហើយក៏បានទៅបង់ត្រីនៅក្នុងស្រះឯស្រែ បន្ទាប់មកទំនងជាដួលចូលទឹកក៏បណ្តាលអោយលង់ស្លាប់តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើកោសល្យវិច័យរួចបាន ធ្វើកំណត់ហេតុប្រគល់សពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពែណី ៕
ដោយ ៖ សាលី