Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ី​ ឈាន​ ដឹកនាំ​សមាជិក​ សមាជិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន​ ជិត១ម៉ឺននាក់​ បេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត​នីតិកាលទី៧​

ប៉ៃលិន​ ៖​ ឯកឧត្តម​ អ៉ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន និងលោកជំទាវ​ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបានដឹកនាំសមាជិក​ សមាជិការជិត១ម៉ឺននាក់​ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃដំបូងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣​ ។

មុននិងបើកយុទ្ធនាការហែក្បួនរបស់គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនឯកឧត្តម​ អ៉ី ឈាននិងលោកជំទាវបាន ស្រីមុំ សូមអោយប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតបានគ្រប់គ្នានិងបោះជូនគណបក្សប្រជាជនដែលមានលេខរៀងទី១៨ ។ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាការបោះឆ្នោតអោយខ្លួនឯងដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសដែលមានសម្តេចជោហ៊ុន សែនជានាយករដ្ឋមន្រ្តីបាននាំមកនៅសន្តិភាពហើយតែងតែគិកគូរពលរដ្ឋជានិច្ច។ជាពិសេសគោលនយោបាយ៧ចំនុចដែលគណបក្សប្រជាជនឈ្នះមន្រ្តីរាជការ កងកម្លាំង អាជីវករ កម្មកររោងចក្រ ពលរដ្ឋ សុទ្ធតែទទួលបានទាំងអស់គ្នា។

លោក ប៉ាវ​ សុខមាន​ ប្រធានគណកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តប៉ៃលិន​ បានឲ្យដឹងថា ខេត្តប៉ៃលិន​ មានគណបក្យនយោបាយចំនួន១០​ ដែលបានចុះបញ្ជីឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧នេះ ប៉ុន្តៃនៅថ្ងៃទី១​ កក្កដានេះមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានធ្វើពិធីដង្ហែរក្បួនឃោសនារកសម្លេងឆ្នោត ។

យោងតាម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ៕