Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ អណ្តែតទឹកក្នុងអូរព្រំដែនកម្ពុជា-ថៃ

បាត់ដំបង ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សផឹកស្រាស្រវឹងប្រចាំថ្ងៃ ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ១១និង២០នាទី ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច៩៩ អូរព្រំដែនកម្ពុជាថៃ ស្ថិតក្នុងក្រុមទី៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ អុន ណេម ភេទប្រុស អាយុប្រហែល ៣៦ឆ្នាំ ជាមនុស្សស្រវឹងស្រាជាប្រចាំ មានទីលំនៅមិនពិតប្រាកដ ហើយនៅមុនថ្ងៃកើតហេតុសង្ស័យបានផឹកស្រាស្រវឹងខ្លាំងទើបបណ្តាលអោយដើរធ្លាក់ចូលទឹកអូរលង់ស្លាប់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ ដោយយោងតាមការពិនិត្យជាក់ស្តែងជនរងគ្រោះគឺពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់អោយឪពុកបង្កើតយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី