Connect with us

ព័ត៌មានជាតិ

អគ្គីភ័យឆាបឆេះអេស្កាមួយគ្រឿង ផ្អើលតៃកុងរត់ព្រលឹងចុងសក់

បាត់ដំបង ៖ អេស្កាវ៉ាទ័របុកគ្រឹះមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ អស់ស្ទើទាំងស្រុងនៅវេលាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១៧  ភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញអេស្កាវ៉ាទ័រមួយគ្រឿងបើកបរដោយបុរសម្នាក់ដោយធ្វើសកម្មភាពបុកគ្រឹះដើម្បីសាងសង់សំណង់នៅចំណុចខាងលើ លុះក្រោយមកទំនងជាឆ្លងចរន្តអគ្គិសនីក៏បណ្តាលអោយឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅទៅម្តង ។

នៅពេលកើតហេតុបន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយកម្លាំងអន្តរាគមន៍បានចេញរថយន្តពន្លត់អគ្គីភ័យចំនួនមួយគ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១ឡានផងដែរ ៕
ដោយ ៖ សាលី